Monday, March 17, 2014

ថ្វីត្បិត​តែគ្រប់​ Window សុទ្ធ​តែមាន​បូតុងសំរាប់​បិទកុំព្យូទ័រ ប៉ុន្តែ​វា​តម្រូវ​អោយ​អ្នក​ធ្វើ​ការ​ចុច​ច្រើន​ដង ដូច​ជា Window 8 ជាដើម្បី ដែល​អ្នក​ខ្លះ​មិន​អាច​រក​បូតុងបិទ​ឃើញ។  ក្នុងអត្ថបទនេះ  យើង​ខ្ញុំនឹង​បង្ហាញ​ពី​របៀប​បង្កើត Shortcut Shutdown និង Restart ដាក់លើ Desktop ឬ Taskbar ដើម្បី​​កុំអោយលោកអ្នក​ចំណាយ​ពេល​យូ ហើយវិធី​នេះផង​ដែរ អាចប្រើបានលើគ្រប់ Window មិន​មែន​តែWindow 8 ទេ។

១. ចុចម៉ៅស្តាំលើ Desktop => New => Shortcut

២. បំពេញ “shutdown.exe -s -t 00″ ក្នុង​ប្រអប់ ដូចរូបខាង​ក្រោម រួច​ហើយ​ចុច Next

៣. ដាក់ឈ្មោះអោយវាដើម្បីងាយចំណាំ “Turn Off Computer” រួច​ហើយ​ចុច Finish

៤. យើងបាន Shortcut មួយហើយ តែដើម្បីអោយកាន់​តែ​ស្អាត់នោះទៀត យើង​ចុច ម៉ៅស្តាំ នៅលើ Shortcut(Turn Off Computer) នៅ​លើ Desktop ដែល​យើង​ទើប​បាន​បង្កើត រួចហើយក Properties

៥. ចុចលើ Change Icon ហើយធ្វើការជ្រើរើសមួយ បន្ទាប់មកចុច OK => OK

លោកអ្នកនឹងទទួលបាន Shortcut ប៉ូតុង បិទកុំព្យូទ័រយ៉ាងស្រស់ស្អាត ហើយអ្នកអាច ទាញដាក់  លើ Taskbar ក៏បានផងដែរ។

បញ្ជាក់ៈ     បើសិនលោកអ្នកចង់បង្កើត  Shortcut សំរាប់ Restart នោះមិនពិបាកទេ  ដោយគ្រាន់តែប្តូរ អក្សរនៅត្រង់ចំនុចទី ២ ពី “shutdown.exe -s -t 00″ ទៅ “shutdown.exe -r -t 00″  វិញជាការស្រេច។

0 comments:

Post a Comment