Wednesday, November 12, 2014



មនុស្សយើងសព្វថ្ងៃតែងតែរៀបការ និង ធ្វើការបង្ករកំណើតក៏ដូចជាការរួមរក្ស ដើម្បីអោយមានកូនចៅជំនាន់ក្រោយតទៅទៀតដែលគេហៅថា ការបន្តពូជ។ តែមនុស្សតែងតែជួបប្រទះនូវ ទុក្ខលំបាក់ក្នុងការមានផ្ទៃពោះ រឺមានកូន។ មុនពេលដែលដែលមនុស្សយើងឈានទៅដល់ការមានផ្ទៃពោះរឺក៏ មានកូនមុនុស្សត្រូវតែមានលក្ខណះដូចខាងក្រោម៖



ការបង្កកំណើតគឺជាការរលាយចូលគ្នារវាងកាម៉ែតញីនិងកាម៉ែតឈ្មោល រឺគេអាចហៅបាន
ម៉្យាងទៀតថា ( ជាការលាយចូលគ្នារវាង ស្ពែរម៉ាតូសូអ៊ីត និង អូវ៉ុល )។ ហើយបង្កើតបានជាស៊ីកូត។ ការបង្កកំណើតរបស់មនុស្សមានបីដំណាក់កាលគឺការឆ្លងកាត់ស្រោមរបស់អូវ៉ូស៊ីត២។ ហើយស្ពែម៉ាតូសូអ៊ីតជ្រៀតចូលតាមភ្នាសកោសិកាផូលីគុលដែលរុំព័ទ្ធអូវ៉ូស៊ីត២នោះ​ តែស្ពែម៉ាតូសូអ៊ីត អាចចូលទៅកាន់អូវ៉ុលបានតែមួយប៉ុណ្ណោះ តែបើស្ពែម៉ាតូសូអ៊ីតចូល ទៅក្នុងអ៊ូវ៉ុល បាន២ នោះកាបង្ករកំណើតនោះអាចជាមានកូនភ្លោះ។


នៅពេលណ្វៃយ៉ូ របស់ស្ពែម៉ាតូសូអ៊ីតជ្រៀតចូលក្នុងស៊ីតូប្លាស​របស់អូវ៉ូស៊ីត២ បានវាធ្វើចំណែកទី២របស់មេយ៉ូសបន្តទៀតរហូត ដល់បញ្ចប់ហើយក្លាយជាអូវុល។ ការរលាយចូលគ្នានៃណ្វៃយ៉ូប្រូនុយក្លេអូលនៃកាម៉ែតញី និង កាម៉ែតឈ្មោលរលាយចូលគ្នាបានជាណ្វៃយ៉ូស៊ុត បន្ទាប់មកកោសិកាស៊ុតចែកខ្លួនតាមមីតូសបានកោសិកាដំបូង២ របស់អំប្រ៊ីយ៉ុង។ ការបង្ករកំណើតគឺជាការរលាយចូលគ្នារវាងកាម៉ែតញីនិងកាម៉ែតឈ្មោលហើយបង្កើតបានជាស៊ីកូត។បន្ទប់មកវានិងក្លាយជាការបង្កកំណើតហៅថា ទារក


មានវីដេអូៈ 


















0 comments:

Post a Comment