Monday, March 17, 2014

តើ Task Manager សំខាន់ណាស់​មែនទេ​? ហើយ​ Task Manager អាចធ្វើ​អ្វី​បាន​​ខ្លះ​​ទៅ? ​ស្ទើតែ​គ្រប់​មេរោគ​ទៅហើយ​ នៅ​ពេល​វា​​ជ្រាត​ចូល​​ក្នុង​​កុំព្យូទ័រ ​វាតែង​តែ​បិទ​ Task Manager មិនអោយ​បើកបាន​។ ប៉ុន្តែយើង​ត្រូវ​តែ​រក​វិញ​ដោះ​ស្រាយ​ ព្រោះ​ Task Manager នេះ​​អាច​បិទ​នៅកម្មវិធី​​ណា​ដែល​គាំ​បានយ៉ាងលឿន ហើយ​​អ្វី​​ដែល​សំខាន់​នោះ គឺ​យើង​អាច​បិទ​ Processes ឬក៏ Service​មិនអោយ​ដំណើរ​ការ​ ជាពិសេស​ Processes មេរោគ។​
ប៉ុន្តែអត្ថបទ​នេះ​​ ​អាច​ជួយ​លោកអ្នក​ក្នុងការដោះស្រាយ​បញ្ហា​ខាងលើបាន​ សូម​អនុវត្ត​តាម​វិធី​ខាងក្រោម​​ដើម្បី ​អាច​បើក Task Manager បាន (គ្រប់ Window: Window xp/7/8)៖

១. ចូលទៅកាន់Run ដោយចុច​ Start => Run ឬក៏ Window key+R key វាយ​ពាក្យ gpedit.msc រួចហើយចុច OK

២. ចូល​ទៅ​កាន់​ទីតាំ Folder: User Configuration/​Administrative Templates/​System/​Ctrl+Alt+Delete Option

៣. ចុច​ពីរដងលើ Remove Task Manager នៅផ្នែកខាងស្តាំ
15-Dec-2013 19-16-08
 
៤. ចុចលើបូតុង Disabled រួច ចុច Ok
សូមសាកល្បង Task Manager ប្រសិនបើ​មិន​អាច​បើបាន​ សូមធ្វើការ​ Restart ម៉ាស៊ីន​​កុំព្យូទ័រ​​សិន ។ សូមអរគុណ​ចំពោះ​ការចូល​មក​ទំព័រ​នេះ!

0 comments:

Post a Comment