Showing posts with label បច្ចេកវិទ្យាថ្មីៗ. Show all posts
Showing posts with label បច្ចេកវិទ្យាថ្មីៗ. Show all posts

Tuesday, July 22, 2014

 ដើម្បីបង្កើត Account មួយបានដំបូងយើងត្រូវចុច​ Start => Control Panel  វានិង​ចេញផ្ទាំងមួយយើង ចុច => User Accounts => Create a new accounts =>វាយឈ្មោះរបស់ Accounts យើង​ Next ជ្រើសរើស ប្រភេទនៃ Accounts មាន Administrator and Limited ហើយចុច​ Create Account បន្ទាប់មកជ្រើសរើស រូបភាពសំរាប់ Account របស់យើងOK។​ 

ដាក់លេខសំងាត់ចូលចុច Create a password​ ចុច Type a new password  ចុចType a new password again to confirm ម្ដងទៀត ចុច Create ​ ចុចYes ចុចOkay.
លុបលេខសំងាត់វិញចុច Remove my password ចុចលេខសំងាត់វិញ ហើយចុច Remove Password។


Monday, July 21, 2014

របៀបកំណត់ Computer កុំអោយ Shut down ឬក៏ Sleep
របៀបកំណត់ Computer កុំអោយ Shut down ឬក៏ Sleep
ជាធម្មតានៅពេលដែល Computer របស់លោកអ្នកទើបទិញមកថ្មីៗ  វាបានកំណត់ទៅតាម Default របស់កម្មវិធីនៅក្នុង Computer នោះ។ តែបើលោកអ្នកចង់តោង Computer របស់លោកអ្នកបិទតែកម្មវិធីនៅក្នុង computer  នៅតែដំណើការនោះលោកអ្នកគ្រាន់ តែមើលតាមមេរៀនខាងក្រោមនេះ !
របៀបកំណត់ Computer កុំអោយ Shut down ឬក៏ Sleep
របៀបកំណត់ Computer កុំអោយ Shut down ឬក៏ Sleep
ដូច្នេះដើម្បីកំណត់កុំអោយវា Sleepឬ Shut down យើងអាចចូលទៅកំណត់ទៅតាមការណែនាំដូចខាងក្រោម៖
យើងចុចម៉ៅស្ដាំនៅលើPower រួចយកពាក្យPower Options រួចចុចពាក្យChange plan setting វានឹងលោតចេញផ្ទាំងមួយសម្រាប់អោយយើងធ្វើការកំណត់។ដោយលោកអ្នកគ្រាន់តែចុចដាក់ Never ទាំងអស់ ហើយចុច Save Changes ឬក៏ធ្វើតាមរូបភាពខាងក្រោមនេះ ៖
របៀបកំណត់ Computer កុំអោយ Shut down ឬក៏ Sleep
របៀបកំណត់ Computer កុំអោយ Shut down ឬក៏ Sleep
របៀបកំណត់ Computer កុំអោយ Shut down ឬក៏ Sleep
របៀបកំណត់ Computer កុំអោយ Shut down ឬក៏ Sleep
របៀបកំណត់ Computer កុំអោយ Shut down ឬក៏ Sleep
របៀបកំណត់ Computer កុំអោយ Shut down ឬក៏ Sleep
នៅមានមួយដំណាក់កាលទៀតគឺយើងចូលទៅកាន់ពាក្យថាRequire a password on wake up នោះវានឹងបង្ហាញផ្ទាំអមួយទៀតសម្រាប់អោយយើងធ្វើការកំណត់ដោយគ្រាន់តែប្ដូរវាទៅជា Do nothing ទាំអអស់ ឬក៏ធ្វើតាមរូបភាពខាងក្រោមនេះទៅជាការស្រេច។
របៀបកំណត់ Computer កុំអោយShut down ឬក៏ sleep
របៀបកំណត់ Computer កុំអោយShut down ឬក៏ sleep
របៀបកំណត់ Computer កុំអោយShut down ឬក៏ sleep
របៀបកំណត់ Computer កុំអោយShut down ឬក៏ sleep
របៀបកំណត់ Computer កុំអោយShut down ឬក៏ sleep
របៀបកំណត់ Computer កុំអោយShut down ឬក៏ sleep

Sunday, February 23, 2014

ការរចនារូបរាងរបស់គេហទំព័រ គឺជាផ្នែកមួយ ដែលធ្វើឲ្យអ្នកទស្សនា មានការចាប់អារម្មណ៍ផងដែរ។ទន្នឹមនឹងនេះ Font ក៏ជាផ្នែកមួយសំរាប់លំអគេហទំព័រផងដែរ។ចុះប្រសិនបើអ្នកបង្កើត គេហទំព័រ
បានជ្រើសរើស Font ដែលអ្នកមិនសូវពេញចិត្តនោះ តើអ្នកអាចធ្វើការផ្លាស់ប្តូរវាបានដែររឺទេ?
ដូច្នេះក្នុងអត្ថបទនេះ អាយធីកូនខ្មែរសូមលើកយកពីរបៀបផ្លាស់ប្តូវ Font នៅលើគេហទំព័រ ទៅតាមចំនង់ចំនូលចិត្តរបស់អ្នក។
ជំហានទី ១៖
តំឡើង Font Changer ពី Google Web Store ចុចត្រង់នេះ
បន្ទាប់ពីតំឡើងរួចអ្នកនឹងឃើញ Font Changer នៅលើ Toolbar
ជំហានទី ២៖
អ្នកអាច​ Click លើរូប Icon វាសំរាប់លាក់ រឺលុបវាចោលពី Browser
ជំហានទី ៣៖
ចុច Mouse ស្តាំលើរូប Icon វាដើម្បីធ្វើការផ្លាស់ប្តូរ
ជំហានទី ៤៖
ជ្រើសរើសយក Global Settings ដើម្បីឲ្យវាធ្វើការផ្លាស់ប្តូរគ្រប់គេហទំព័រដែលយើង Browse ទៅកាន់
បន្ទាប់មកអ្នកអាចផ្លាស់ប្តូវនូវពុម្ភអក្សរ ទំហំ កំរាស់ណាក៏បានទៅតាមចំនង់ចំនូលចិត្តរបស់អ្នក។
អត្ថ​បទ​នេះ​និង​បង្ហាញ​អ្នក​ក្នុង​ការ​ប្រើ​ប្រាស់ Action នៅ​ក្នុង​កម្ម​វិធី Adobe Photoshop។ វា​មាន​ភាព​ងាយ​ស្រួល​ហើយ​លឿន ដោយ​គ្រាន់​តែ​ទាញ​យក Action ហើយអនុវត្តន៏នូវជំហានខាងក្រោម៖

របៀបធ្វើ៖
១. បើក​កម្ម​វិធី photoshop ហើយ​អនុវត្តន៏​តាម​រូប​ខាង​ក្រោម៖


ចំណាំ៖ យើង​អាច​ចូល​ទៅ Window → Action ក៏​បាន

២. បន្ទាប់​មក Load យក Action ដែល​យើង​បាន​រក្សា​ទុក
៣. បើក​រូប​ភាព​ដែល​អ្នក​ចង់​អ្នក​ចង់​អនុវត្តន៏
. អនុវត្តន៏​ដូច​រូប​ខាង​ក្រោម​រួច​ជា​ស្រេច៖


ហើយ​យើង​និង​នាំ​យក Action ដែល​ល្អៗ​សំរាប់​អ្នក​នៅ​អត្ថ​បទ​ក្រោយៗ​ទៀត។

Tuesday, August 20, 2013


Crossfade M-100 ​គឺ​ជា​កាស​សម្រាប់​ស្ដាប់​មួយ​ប្រភេទ​នៃ​ V-Moda ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់​ពី​មាន​មតិ​ស្ថាបនា​ជាង​ ២០០ក្រុមហ៊ុន​ អ្នក​ថត​សំឡេង​ DJs ហើយ​និង​ Audiophiles។​ ការ​រចនា​របស់​វា​គឺ​មាន​លក្ខណ​ស្រដៀង​ទៅ​នឹង​V-Moda Crossfade LP​ ដែល​ជា​កាស​ជំនាន់​មុន​របស់​វា​ ប៉ុន្តែ​វា​មាន​រន្ធ​ដោត​ចំនួន​ពីរ​ គឺ​យើង​អាច​ស្ដាប់​ចម្រៀង​ពីរ​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ​បាន។​ គេ​បាន​ផលិត​កាស​នេះ​ឡើង​ដោយ​បាន​ច្រោះ​យក​សំឡេង​យ៉ាង​ច្បាស់​ល្អ​ និង​កាត់​បន្ថយ​សំឡេង​រំខាន​ពី​ខាង​ក្រៅ​យ៉ាង​មាន​ប្រសិទ្ធភាព។​ មិន​តែ​ប៉ុណ្ណោះ​យើង​ក៏​អាច​ចែក​រំលែក​ចម្រៀង​ដ៏​ពីរោះ​ដែល​យើង​កំពុង​ស្ដាប់​ទៅ​ឱ្យ​មិត្ត​ភក្ដិ​ក៏​បាន​ ដោយ​សារ​តែ​ Crossfade M-100 ​បាន​បន្ថែម​នូវ​រន្ធ​ដែល​អាច​ដោត​បន្ត​បាន​នៅ​លើ​កាស​ស្រាប់​តែ​ម្ដង។
លក្ខណ​សម្បត្តិ​នៃ​ Crossfade M-100
- ជា​ប្រភេទ​កាស​គ្រប​ពី​លើ​ក្បាល
- មាន​ខ្សែ​ប្រភេទ៖ Single-sided cable និង​អាច​ដក​ចេញ​ចូល​បាន
- Channels: Stereo
- Inline controls: Volume, Mute, Microphone
- មាន​ស្រទាប់​ការពារ​សំឡេង​រំខាន
- មាន​រន្ធ​ពីរ​សម្រាប់​ស្ដាប់


តើ​លោក​អ្នក​មាន​បញ្ហា​លើ​ការ​គ្រប់គ្រង​ការងារ​របស់​អ្នក​ឬទេ?​ Dell Latitude 6430U​ គឺ​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​សម្រាប់​លោក​អ្នក​ដែល​មាន​ភាព​មមាញឹក​ជាមួយ​នឹង​ការងារ​ជា​ប្រចាំ។​ គ្រប់​ផ្នែក​របស់​វា​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ល្អិត​ល្អន់​បំផុត​ ទាំង​ខាង​ក្នុង​ និង​ខាង​ក្រៅ ​គឺ​ដើម្បី​ផលិត​បាន​នូវ​ Laptop មួយ​គ្រឿង​ដែល​ពោរពេញ​ដោយ​សមត្ថភាព​ រួម​ជាមួយ​នឹង​ភាព​ស្រស់​ស្អាត។​ លោក​អ្នក​តែង​តែ​ត្រូវ​ការ​នូវ​ Laptop ​ដែល​មាន​គុណភាព​ល្អ​ ដូច្នេះ​ហើយ​ Latitude 6430U​ បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​ទាំង​ផ្នែក Software និង​ផ្នែក​ Hardware។​ ជា​ពិសេស​វា​មាន​ភាព​ស្រាល​ និង​ស្ដើង​​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ការ​ងារ​របស់​លោក​អ្នក​នៅ​គ្រប់​ទីកន្លែង។​ សូម​មើល​លក្ខណ​សម្បត្តិ​របស់​ Dell Latitude 6430U​ ខាង​ក្រោម​នេះ​ ថា​តើ​វា​មាន​អ្វី​ពិសេស​ខ្លះ​សម្រាប់​លោក​អ្នក?
លក្ខណ​សម្បត្តិ​របស់​ Dell Latitude 6430U៖
- ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 8 Pro 64-bit
- CPU ប្រភេទIntel® CoreTM i7 (3667U)
- RAM ទំហំ 4GB​ ប្រភេទ​ DDR3 SDRAM (1600Mhz)
- ក្រាហ្វិក​ប្រភេទ៖ Intel® HD Graphics 4000
- អេក្រង់​ទំហំ 14.0អ៊ីញ​ HD + (1600×900) Anti-Glare LED-backlight
- Hard Drive ទំហំ 256GB ប្រភេទ SSD
- Optical Drive អាច​បំពាក់​ខាង​ក្រៅ
- ថាមពល​ថ្ម​ 65W BFR/PVC Free C Adapter
- ទម្ងន់​៖ 1.68Kg