Showing posts with label ទូរសព្ទ័. Show all posts
Showing posts with label ទូរសព្ទ័. Show all posts

Tuesday, July 22, 2014

 ដើម្បីបង្កើត Account មួយបានដំបូងយើងត្រូវចុច​ Start => Control Panel  វានិង​ចេញផ្ទាំងមួយយើង ចុច => User Accounts => Create a new accounts =>វាយឈ្មោះរបស់ Accounts យើង​ Next ជ្រើសរើស ប្រភេទនៃ Accounts មាន Administrator and Limited ហើយចុច​ Create Account បន្ទាប់មកជ្រើសរើស រូបភាពសំរាប់ Account របស់យើងOK។​ 

ដាក់លេខសំងាត់ចូលចុច Create a password​ ចុច Type a new password  ចុចType a new password again to confirm ម្ដងទៀត ចុច Create ​ ចុចYes ចុចOkay.
លុបលេខសំងាត់វិញចុច Remove my password ចុចលេខសំងាត់វិញ ហើយចុច Remove Password។


Monday, July 21, 2014

របៀបកំណត់ Computer កុំអោយ Shut down ឬក៏ Sleep
របៀបកំណត់ Computer កុំអោយ Shut down ឬក៏ Sleep
ជាធម្មតានៅពេលដែល Computer របស់លោកអ្នកទើបទិញមកថ្មីៗ  វាបានកំណត់ទៅតាម Default របស់កម្មវិធីនៅក្នុង Computer នោះ។ តែបើលោកអ្នកចង់តោង Computer របស់លោកអ្នកបិទតែកម្មវិធីនៅក្នុង computer  នៅតែដំណើការនោះលោកអ្នកគ្រាន់ តែមើលតាមមេរៀនខាងក្រោមនេះ !
របៀបកំណត់ Computer កុំអោយ Shut down ឬក៏ Sleep
របៀបកំណត់ Computer កុំអោយ Shut down ឬក៏ Sleep
ដូច្នេះដើម្បីកំណត់កុំអោយវា Sleepឬ Shut down យើងអាចចូលទៅកំណត់ទៅតាមការណែនាំដូចខាងក្រោម៖
យើងចុចម៉ៅស្ដាំនៅលើPower រួចយកពាក្យPower Options រួចចុចពាក្យChange plan setting វានឹងលោតចេញផ្ទាំងមួយសម្រាប់អោយយើងធ្វើការកំណត់។ដោយលោកអ្នកគ្រាន់តែចុចដាក់ Never ទាំងអស់ ហើយចុច Save Changes ឬក៏ធ្វើតាមរូបភាពខាងក្រោមនេះ ៖
របៀបកំណត់ Computer កុំអោយ Shut down ឬក៏ Sleep
របៀបកំណត់ Computer កុំអោយ Shut down ឬក៏ Sleep
របៀបកំណត់ Computer កុំអោយ Shut down ឬក៏ Sleep
របៀបកំណត់ Computer កុំអោយ Shut down ឬក៏ Sleep
របៀបកំណត់ Computer កុំអោយ Shut down ឬក៏ Sleep
របៀបកំណត់ Computer កុំអោយ Shut down ឬក៏ Sleep
នៅមានមួយដំណាក់កាលទៀតគឺយើងចូលទៅកាន់ពាក្យថាRequire a password on wake up នោះវានឹងបង្ហាញផ្ទាំអមួយទៀតសម្រាប់អោយយើងធ្វើការកំណត់ដោយគ្រាន់តែប្ដូរវាទៅជា Do nothing ទាំអអស់ ឬក៏ធ្វើតាមរូបភាពខាងក្រោមនេះទៅជាការស្រេច។
របៀបកំណត់ Computer កុំអោយShut down ឬក៏ sleep
របៀបកំណត់ Computer កុំអោយShut down ឬក៏ sleep
របៀបកំណត់ Computer កុំអោយShut down ឬក៏ sleep
របៀបកំណត់ Computer កុំអោយShut down ឬក៏ sleep
របៀបកំណត់ Computer កុំអោយShut down ឬក៏ sleep
របៀបកំណត់ Computer កុំអោយShut down ឬក៏ sleep

Monday, August 19, 2013

តម្លៃ​ប្រហែល៖ $670
Samsung Galaxy Note II ជា​ទូរស័ព្ទ Smartphone ​ថ្មី​មួយ​ទៀត​របស់​ក្រុមហ៊ុន Samsung ​ដែល​នឹង​ត្រៀម​ខ្លួន​បង្ហាញ​មុខ​នា​ខែ​តុលា​ខាង​មុខ​នេះ។​ លោក​អ្នក​ប្រាកដ​ជា​ធ្លាប់​បាន​ស្គាល់​ទូរស័ព្ទ​ Galaxy Note ​ដែល​ជា​ផលិត​ផល​ដ៏​ល្បី​របស់​ Samsung ​ហើយ​នៅ​ពេល​នេះ​ក្រុមហ៊ុន​ត្រៀម​បញ្ចេញ​ Galaxy Note ​ជំនាន់​ថ្មី​មួយ​ទៀត​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ទូរស័ព្ទ Smartphone។​ គ្រប់​ផ្នែក​នៅ​លើ​ Galaxy Note II ​គឺ​សុទ្ធ​តែ​ជា​បច្ចេកវិទ្យា​ចុង​ក្រោយ​ទាំង​អស់​ដែល​រួម​មាន​ អេក្រង់​ ប្រព័ន្ធ​ដំណើរ​ការ​ ព្រមទាំង​កម្មវិធី​ទាំង​អស់​របស់​វា​ផង​ដែរ។​ ក្រុមហ៊ុន​បាន​រចនា​ជា​ថ្មី​នូវ​ទំហំ​អេក្រង់​របស់​វា​ ដោយ​បាន​បន្ថែម​ឡើង​ដល់​ 5.5-inch ដែល​ទំហំ​ដ៏​ធំ​នេះ​នឹង​អនុញ្ញាត​ឱ្យ​លោក​អ្នក​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ ប្រាស់​គ្រប់​កាលៈទេសៈ​ទាំង​ការ​លេង​ហ្គេម​ និង​ការ​ស្រាវ​ជ្រាវ​ទាំង​ឡាយ។​ នៅ​មាន​លក្ខណ​ពិសេស​ជា​ច្រើន​ទៀត​ ដែល​លោក​អ្នក​អាច​ធ្វើ​ការ​ពិនិត្យ​មើល​ដូច​ខាង​ក្រោម៖

- អេក្រង់​ទំហំ 5.5-inch 16M-color HD (720 x 1280 pixels) Super AMOLED
- Stylus: S Pen
- CPU ប្រភេទ​ Quad-core ARM Cortex-A9 ទំហំ 1.6GHz
- GPU ៖ Mali-400MP
- RAM ទំហំ 2GB
- វិមាត្រ​ 151.1 x 80.5 x 9.4 mm, និង​មាន​ទម្ងន់ 180 ក្រាម
- ប្រព័ន្ធដំណើរការ Android v4.1.1 (Jelly Bean)
- មេម៉ូរី​ទំហំ 16/32/64GB និង​មាន​ microSD card ​បន្ថែម
- កាមេរ៉ា​ក្រោយ​ទំហំ 8MP auto-focus និង​កាមេរ៉ាមុខ​ទំហំ 1.9MP
- វីដេអូ​កាមេរ៉ា​ Full HD (1080p), LED flash
- Connectivity: Wi-Fi a/b/g/n, Bluetooth 4.0
-ថាមពល​ថ្ម​ 3100mAh


ស្រប​ពេល​ដែល​ក្រុមហ៊ុន​ទូរស័ព្ទ​ Smartphone ​ទាំង​ឡាយ​កំពុង​តែ​ប្រកួតប្រជែង​គ្នា​យ៉ាង​ខ្លាំង​លើ​ទីផ្សារ​ទូរស័ព្ទ​ របស់​ខ្លួន​ ក្រុមហ៊ុន​ HTC​ ក៏​បាន​ចេញ​លក់​ Smartphone ​ស៊េរី​ថ្មី​របស់​ខ្លួន​មួយ​គ្រឿង​គឺ​ HTC One។​ HTC One ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ប្រតិបត្តិការ​ផ្សេងៗ​ ជា​ពិសេស​ប្រព័ន្ធ​បំពង​សំឡេង​របស់​វា​គឺ​ពិត​ជា​ពីរោះ​រណ្ដំ​ដែល​បាន​ បំពាក់​ដោយ​បច្ចេកវិទ្យា​ Beats Audio។​ រូបរាង​របស់​វា​ត្រូវ​បាន​រចនា​ខុស​ប្លែក​ និង​ស្រស់​ស្អាត​ជាង​ Smartphone ស៊េរី​មុនៗ​របស់​ HTC ហើយ​វា​ដំណើរ​ការ​ដោយ​ Android Jelly Bean ជាមួយ​នឹង​ HTC’s Sense 5។ ចំណែក​ឯ​អេក្រង់​របស់​វា​មាន​ទំហំ 4.7-inch ដោយ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ថ្មី​គឺ Super LCD3 ​ដែល​មាន​លក្ខណ​ភ្លឺ​ច្បាស់​ល្អ​ ហើយ​ជា​ពិសេស​រូបរាង​រាប​ស្មើ​របស់​វា​ ត្រូវ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​អ្នក​ប្រើប្រាស់។​ មិន​តែ​ប៉ុណ្ណោះ​យើង​អាច​រីករាយ​ជាមួយ​នឹង​ការ​ប្រើប្រាស់​ក្នុង​រយៈពេល​យូរ ​ផង​ដែរ​ ដោយ​វា​មាន​ថាមពល​ថ្ម​រហូត​ដល់​ទៅ​ 2,300mAh៕ 

លក្ខណ​សម្បត្តិ​នៃ​ HCT One

- ប្រព័ន្ធ​ប្រតិបត្តិការ​ Android Jelly Bean v4.1.2
- CPU ប្រភេទ Quad-core ទំហំ 1.7GHz Krait 300
- Ram ទំហំ​ 2GB
- មេម៉ូរី​ខាង​ក្នុង​ផ្ទុក​បាន​ 32/ 64GB ​ប៉ុន្តែ​ពុំ​មាន​ SD card ទេ
- អេក្រង់​ទំហំ 4.7-inch ប្រភេទ Supre LCD3, resolution 1090 x 1920 pixels
- កាមេរ៉ា​ទំហំ 4MP auto-focus, LED Flash
- វិមាត្រ​ 137.4 x 68.2 x 9.3 mm
- ទម្ងន់ ១៤៣ក្រាម
- ថាមពល​ថ្ម 2300 mAh non-removable Li-Po
តម្លៃប្រហែល៖ 658$

      Samsung Galaxy S4 ​គឺ​ជា​ Smartphone ថ្មី​មួយ​គ្រឿង​ទៀត​ដែល​ទើប​នឹង​ចូល​ដល់​ទីផ្សារ​ពិភពលោក​ក្នុង​ខែ​មេសា​នេះ​ប៉ុណ្ណោះ។​ វា​គឺ​ជា​ដៃគូ​ជីវិត​ថ្មី​របស់​លោក​អ្នក​ ដែល​ធ្វើ​ឱ្យ​ការ​រស់​នៅ​របស់​លោក​អ្នក​កាន់​តែ​មាន​ភាព​រីករាយ​បន្ថែម​ ព្រម​ជាមួយ​នឹង​ភាព​ទាន់​សម័យ​នៃ​ជីវិត។​ វា​មាន​អេក្រង់​ទំហំ ៥អ៊ីញ​ គឺ​ធំ​ជាង​ Galaxy S III ​ព្រម​ទាំង​មាន​រាង​ស្ដើង​ជាង​ S III ​ផង​ដែរ។​ ជា​ពិសេស​ក្រុមហ៊ុន​ Samsung ​បាន​ដាក់​បន្ថែម​នូវ​បច្ចេកវិទ្យា​ Samsung Smart Pause ​នៅ​លើ​ Galaxy S 4 ​ដែល​វា​ជា​បច្ចេកវិទ្យា​ថ្មី​មួយ​ដែល​ស្ដែង​ឡើង​នៅ​ពេល​យើង​កំពុង​មើល​វីដេអូ​ ហើយ​ពេល​យើង​ងាក​មុខ​ចេញ​ពី​វីដេអូ​ នោះ​វីដេអូ​នឹង​ Pause ​ជា​ស្វ័យប្រវត្តិ​ តែ​ពេល​អ្នក​បែរ​មក​មើល​វីដេអូ​នោះ​វិញ​ វា​នឹង​ដំណើរ​ការ​ជា​ធម្មតា​វិញ​ដោយ​មិន​ចាំ​បាច់​ចុច​ប៊ូតុង​ Play ឡើយ។​ នៅ​មាន​បច្ចេកវិទ្យា​ថ្មី​ជា​ច្រើន​ទៀត​ដូចជា​ Samsung WatchON, Air View, Optical Reader, S Health ជា​ដើម។​ មិន​តែ​ប៉ុណ្ណោះ​អេក្រង់​ទំហំ​ ៥អ៊ីញ​របស់​វា​ មាន​កម្រិត​ភាព​ច្បាស់​ដល់​ទៅ 1080 X 1920 Pixels ​ប្រភេទ​ Super AMOLED។​ ហើយ​ជា​ពិសេស​នោះ​អ្នក​ក៏​នឹង​ពេញ​ចិត្ត​ជាមួយ​នឹង​កាមេរ៉ា​ដែល​មាន​ទំហំ​ដល់​ទៅ​ 13MP ​ព្រម​ទាំង​ OS ប្រភេទ Android Jelly Bean V4.2.2 និង​ល្បឿន​ដ៏​លឿន​ជាមួយ​នឹង​ CPU ទំហំ 1.6GHz៕

លក្ខណ​សម្បត្តិ​នៃ​ Galaxy S4៖
- ប្រព័ន្ធ​ប្រតិបត្តិការ​ OS៖ Android Jelly Bean v4.2.2 ឥ
- CPU មាន​ ២​ប្រភេទ​គឺ Quad-core 1.6 GHz Cortex-A15 & quad-core 1.2 GHz Cortex-A7
- Chipset ប្រភេទ Exynos 5 Octa 5410
- RAM ទំហំ 2GB
- ការ​ផ្ទុក​ ខាង​ក្នុង​ទំហំ 16/32/64 GB និង​ខាង​ក្រៅ​អាច​ដាក់​ MicroSD បាន​ 64GB
- អេក្រង់​ទំហំ 5.0 inch ប្រភេទ​ Super AMOLED capacitive touchscreen, 16M colors
- កម្រិត​ភាព​ច្បាស់​៖ 1080 x 1920 pixels
- កាមេរ៉ា​ក្រោយ​ទំហំ 13MP, 4128 x 3096 pixels, autofocus, LED flash និង​កាមេរ៉ា​មុខ​ទំហំ 2MP
- PC Sync : KIES, KIES Air
- ទម្ងន់​ ១៣០ក្រាម
- វិមាត្រ136.6 x 69.8 x 7.9 មម
- ថាមពល​ថ្ម​៖ 2600mAh