Sunday, November 2, 2014

ចិត្តវិទ្យា (Psychology)

Psycho : Mind, Brain
Logos : Study
Psychology : the study of the human behavior. HB.
HB : is affect by many factors. like:
  1. Gender
  2. Culture / Society
  3. Age
  4. Social background
  5. Education
  6. Religion
So we will tell you what is the meaning of the HB.

  1. Gender: គឺជាភេទ ដែលគែសំគាល់អតចរិកថា មនុស្សប្រុស ឬក៏ស្រីបាន។ ព្រោះមនុស្សប្រុសតែងតែគិតថាខ្លួនឯងជាមនុស្សដែលខ្លាំងជាង មនុស្សស្រី។ តែការពិតវាមិនទាំងអស់នោះទេ។ ពេលខ្លះមនុស្សប្រុសពិតជាខ្លាំងម៉ែនតែពេលខ្លះមនុស្សស្រីខ្លាំងជាង ដូចជាស្ត្រីមេម៉ាយដែលគ្មានប្ដី គាំត់អាចរកស៊ីចិញ្ចឹមកូន៤​ទៅ ៥នាក់នៅក្នុងបន្ទុករបស់គាត់បាន។ ដូចនេះ Gender អាចសំគាល់បានថា អតចរិករបស់មនុស្សកើតចេញតាំងពីកំណើតមកម្លះ។ តែក៏អាស្រ័យទៅតាមកាលៈទេសៈដែរ។ ដូចជា ប្រសិនបើនក្មេងប្រុសម្នាក់ដែលរស់នៅជាមួយមនុស្សក្នុងផ្ទះដែលសុទ្ធតែស្រី កត្តានោះហើយដែលធ្វើអោយក្មេងប្រុសនោះកែប្រែអតចរិក របស់ខ្លួន។ 
  2. វប្បធម៌និងសង្គម (Culture and Society) : 
    មនុស្សគ្រប់សម័យតែងតែមានវប្បធម៌ទៅតាមប្រពៃណីយ៍របស់វប្បធម៌របស់ខ្លួន។ ដូចជាជនជាតិខ្មែរពីមុនតែងតែជឿលើព្រលឹង អារក្ខអ្នកតាតែបច្ចុប្បន្ន នេះខ្មែរកំពុងតែយកលំនាំតាមបែបបរទេសដោយសារតែជនជាតិខ្មែរ ដែលទៅរស់នៅអាមេរិកនៅសម័យសង្គ្រាមគេបានភាសខ្លួនទៅរស់នៅបរទេស។ បន្ទាប់មកគេត្រឡប់មកវិញដោយបាននាំយកមកនូវវប្បធម៌មួយចំនួនដូចជាការរាំ ការស្ដាប់បទចំរៀង Hip Hop ជាដើម។ ទើបវប្បធម៌តែងតែផ្លាស់ប្ដូរគ្រប់សម័យកាលទាំងអស់តែងតែមានវប្បធម៏ទៅតាមកាលនិងយុគសម័យរបស់វា។ហើយមនុស្សជំនាន់មុនបានគោរពវប្បធម៏របស់ខ្លួនបានយ៉ាងល្អ។ប៉ុន្តែយើងងាកមកមើលនៅបច្ចុប្បន្នគឺវាខុសប្លែកពីសម័យមុនដោយសព្វថ្ងៃនេះមនុស្សមួយចំនួនភាគច្រើនក៏បានកែប្រែវប្បធម៏របស់ខ្លួនដោយប្រើវប្បធម៏បរទេសជំនួសវិញ។
  3. អាយុ(Age)
                   មនុស្សទាំងអស់ចាប់ផ្ដើមកែប្រែគំនិតទៅតាមអាយុ ហើយការគិតរបស់គេក៏ផ្លាស់ប្ដូរទៅតាមនោះដែរ។ ក្មេងដែលមានអាយុចាប់ពី​០ ទៅ ៧ឆ្នាំតែងតែនៅជាមួយម្ដាយ ចាប់ពីអាយុ ៧ ទៅដល់ ១៨ឆ្នាំមានចារិកដូចជាឪពុកហើយតែងតែនៅជាមួយឪពុកច្រើនជាងម្ដាយវិញ។ អាយុ(Age): មនុស្សគ្រប់រូបគឺមានការគិតពិចារណាខុសៗគ្នាទៅតាមវ័យនិងអាយុក្មេងឬចាស់។
  4. ការទំនាក់ទំនងជុំវិញខ្លូន(Social backgroundការទំនាក់ទំនងជំវិញខ្លួន(Social Background)គឺជាការសិក្សាអំពីអ្វីៗដែលនៅជុំវិញខ្លួនវាស្រដៀងនិងការបែងចែងភេទដែរ។ បើក្មេងម្នាក់កើតជាកូនអ្នកមាននោះ ក្មេងនោះនឹង មានចារិកខុសគ្នាពីក្មេងដែលជាកូនអ្នកក្រ។ ក៏ដូចជាការរស់នៅ, ការនិយាយ, ការហូបចុក, និង ការសិក្សាដែរ។
  5.  ចំណេះដឹង(Education)
                      ចំណេះដឹង(Education) : មនុស្សដែលមានចំណេះដឹងខ្ពស់និងមនុស្សដែលមិនមានចំនេះដឹងខ្ពស់គឺមានចរិតខុសគ្នា។ ចំពោះមនុស្សដែលបានរៀនច្រើនគេជាមនុស្សដែលពូកែនិយាយ ហើយនិយាយមិនខ្លាចខុស។ តែចំពោះមនុស្សដែលអត់សូវបានរៀនសូត្រច្រើនវិញគឺបពុំសូវនិយាយទេ។ បើមនុស្សម្នាក់អត់ចេះអាន ឬ សរសេរអក្សរ គាត់ក៏មានចារិកខខុសគ្នាពីអ្នកចេះដែរ នៅពេលគាត់ធ្វើការទំនាក់ទំនងពិតជាមានការលំបាកដែរ ដោយសារអត់ចេះអាន។
  6. សាសនា(Religion)
            សាសនា(Religion): សាសនាគឺសុទ្ធតែបានអប់រំអោយមនុស្សដើរផ្លូវល្អទាំងអស់គ្រាន់តែមានចំណុចមួយចំនួនដែលមិនដូចគ្នា។ ការប្រែប្រួលចារិករបស់មនុស្សក៏អាស្រយ័ទៅតាមការជឿសាសនាដែរ។ ដូចជាមនុស្សដែលគ្មានសាសនាគឺគេមិនដែលខ្វល់អំពីបុណ្យបាបអ្វីនោះទេ។

0 comments:

Post a Comment