Tuesday, November 11, 2014


 Teacher Diary គឺជាខ្សែភាពយន្តមួយដែលបង្ហាញអំពីគ្រូបង្រៀន ដែលមាន ការតស៊ូរក្នុងការបង្រៀន និងមានមនោសញ្ចេតនារវាងគ្រូនិង សិស្ស ហើយនិងមានស្នេហាដែលកើតឡ់ងដោយមិនស្របទិសគ្នាជាដើម ក្នុងរឿងនេះក៏បានបង្ហាញអោយយើងចេះជ្រើសរើសផ្លូវគោលដៅនៃជីវិតនិងជ្រើសរើសដៃគួដែលមានគំនិតប្រហាក់ប្រហែលគ្នាឬដូចគ្នាទើបជីវិតប្រកបដោយសុភមង្គល។
  • ឈ្មោះតួអង្គនិងអ្នកនិពន្ធរបស់ថៃដែលបានផលិតរឿងនេះ!
    ជីរ៉ា ម៉ាលីគោល(Jira Maligool) 
    ឈិនឈូណានី (Chenchonnanee) 
    សួនថូនសារ៉ាតូល(Soonthonsaratul)
    សួវីមុល ធិចាសួភីនាន (Suwimol Techasupinan)  
    និង វានរួឌី ផុងស៊ីធីសាក់ (Wanruedee Pongsittisak) ដែលពួកគាត់ជាផលិតករ។
    លោក នីធីវ៉ាត់ ថារ៉ាថុន (Nithiwat Tharatorn) ជាអ្នកដឹកនាំរឿង​​  
    លោក ថូសាភូល ធីបទីនកុំ (Thodsapol Thiptinkorn)
    សួផារ៉ាក់ នីងសានុន  (Suparuek Ningsanon)
    សូផាណា ឆៅវីវ៉ាតកុល (Sopana Chaoviwatkol) និងលោក 
    នីធីវ៉ាត់ ថារ៉ាថុន (Nithiwat Tharatorn)​​
សាច់រឿង៖

សាច់រឿងនេះមានតាំងពីដើមរហូតដល់ចប់ដែលគ្រប់ឈុតឆាកទាំងអស់សុទ្ធតែមាន សភាពត្រឡប់ទៅមុខទៅក្រោយដូចជាការស្រមើលស្រមៃ។
ដែលមានភាំពត្រឡប់ត្រឡិនស្មុគស្មាញ ប៉ុន្តែដំណើររឿងមិនមានភាពស៊ាំញ៉ាំដែលធ្វើឱ្យអ្នកទស្សនាធុញទ្រាន់នោះឡើយ។ ពីមួយឈុតទៅមួយឈុតសាច់រឿងមានសភាពប្រទាក់ប្រទាញគ្នាទៅវិញទៅមកហើយធ្វើអោយរឿមានភាពរស់រវើក ។    ការសម្តែងរបស់តួនីមួយៗមើលទៅដូចជាលក្ខណៈចេញពីធម្មជាតិ មិនមានភាពរអាក់រអួលត្រង់ណាដែលគួរឱ្យចាប់អារម្មណ៍នោះឡើយ។ ជាពិសេសត្រង់ឈុតដែលមានព្យុះមើលទៅដូចពិតជាក់ស្តែងមិនដូចការសម្តែងឬការច្នៃប្រឌិតបន្តិចសោះឡើយ។ សំណួរសួរថាតើប្រសិនជាឈុតត្រង់ព្យុះភ្លៀងណឹងមិនមែនជាការច្នៃប្រឌិតតើហេតុអ្វីទើបអាចថតឈុតនោះបាន? តើមុនថតគេដឹងថានឹងមានខ្យល់ព្យុះនៅយប់នេះឬមានភ្លៀងនៅយប់នេះដើម្បីធ្វើការរង់ចាំថតនៅពេលនោះមែនដែរទេ?
ទីកន្លែងគឺជាទីតាំងពិត ស្ថិតនៅក្នុងស្រុកថៃ ខេត្ត ឡាំ ពួន​ (Lamphun Province) ភាគខាងជើងនៃប្រទេសថៃ។ លើសពីនេះទៀតនោះគឹចំនុនសំខាន់បំផុតនៃសាច់រឿង (climax)មើលទៅមានភាពសាមញ្ញ ប៉ុន្តែក៏ជាចំនុចដ៏ពិសេសនៅក្នុងរឿងនេះ ដែលអ្នកនិពន្ធបានកំណត់ឱ្យតួអង្គទាំងពីរ បានជួបគ្នា។ ហើយមុននិងឈានដល់តួទាំងពីរជួបគ្នា អ្នកនិពន្ធបានបង្កើតបញ្ហាជាច្រើនលើកច្រើនសារដែលធ្វើឱ្យអ្នកទស្សនាជ្រួលច្របល់និងអន្ទះអន្ទែងដោយសារអ្នកទស្សនាចង់ឱ្យតួអង្គទាំងពីរបានជួបគ្នា។ មានវីដេអូ! 




0 comments:

Post a Comment