Wednesday, November 12, 2014


Conscious គឺជាការចងចាំពីកំណើតរហូតមកដល់សព្វថ្ងៃ។ ព្រោះថានៅពេលដែលយើងកំពុងជួបទុក្ខលំបាករឿងរាវទាំងអស់នោះក៏បានដក់ជាប់នៅក្នុងចិត្តរបស់យើងរហូត។
Sub Conscious គឺជាការសុប៉ិន ដែលយើងមិនចងចាំបាន និងពេលខ្លះក៏ភ្លេចបាត់តែម្ដងថាយើងសុប៉ិនរឺក៏អត់។


ការសិក្សាអំពីចិត្តវិទ្យា
ការកែប្រែគំនិតរបស់មនុស្សដោយសារតែតាំងពីបុរាណកាលមក មនុស្សតែងគិតថាខ្លួហាក់បីដូចជាសភាវះមួយពិសេសដែលមានព្រលឹង អាចស្លាប់ហើយរស់ឡើងវិញបាន ចិត្តរបស់មនុស្សហាក់បីដូចជារបស់មួយដែលពុំអាចវាស់ស្ទង់បានដែលមិនស្របទៅតាមច្បាប់ធម្មជាតិ និង ច្បាប់វិទ្យាសាស្រ្តសោះ។ ហេតុ នេះហើយដើម្បីអៅយយល់ច្បាស់ពីចិត្តមនុស្សតាមបែបវិទ្យាសាស្ត្របាន មនុស្សចាំបាច់កែប្រែគំនិតរបស់ខ្លួន ដែលក្នុងនោះមានខ្លូនយើងជាអ្នកដើរតួរ យ៉ាងសំខាន់ម្នាក់​។ គោលបំណងនៃចិត្តវិទ្យាគឺដើម្បីស្វែងយល់អោយច្បាស់លាស់នូវចិត្ត និង ឥរិយាបទរបស់មនុស្ស ក៏ដូចជាការទំនាក់ទំនងរវាងមនុស្សទាំងអស់នៅក្នុងក្រុម។ ​ដោយការពិសោធន៍ និង វិធីផ្សេងៗតាមបែបវិទ្យាសាស្ត្រ។ អ្នកដែលសិក្សាចិត្តវិទ្យា ត្រូវបានអោយឈ្មោះថា អ្នកចិត្តវិទ្យា រឺ ចិត្តវិទូ។ ចិត្តវិទូសិក្សាស្វែងយល់នូវគំនិតដូចជា៖
 វិញ្ញាណក្ខន្ធ(Perception)
ញាណ(Cognition)
សតិការ(Attention)
អារម្មណ៍(Emotion)
មុខងារនៃខួរក្បាល (Brain Functioning)
បុគ្គលិកលក្ខណៈ (Personality)
ឥរិយាបថ (Behavior)
និង ទំនាក់ទំនងក្នុងចិត្តមនុស្សផ្សេងទៀត (Relationship in the minds)។
ចំពោះបញ្ហានេះអ្នកទស្សនៈខ្លះបានបកស្រាយថា ក្មេងដែលបានកើតចេញមកវាទទួលបាននូវរឿងអ្វីទាំងអស់ដែលកើតឡើង ហើយខួរក្បាលរបស់ក្មេងបានកត់ទុករឿងដែលបានកើតឡើងចំពោះវានៅកន្លែងមួយ ដែលមិនអាចបាត់បង់បាន។ ដូចជាមានសំលេងផ្សេងៗមករំខានទើបធ្វើអោយក្មេងមានអារម្មណ៍ទៅតាមកន្លែងដែលក្មេងនោះចាប់កំណើត។ តែហេតុអ្វីបានេះជាក្មេងមិនអាចចង់ចាំនូវរឿងដែលបានកើតឡើងចំពោះវា? ហេតុអ្វីបានជាពេលខ្លះរឿងដែលកើតឡើងចំពោះយើងកាលពីក្មេងធ្វើឲ្យេជីវិតយើងផ្លាស់ប្តូរទាំងស្រុង?ហើយបានភ្លេចបាតអស់បែបនេះ? នេះគឺជា Sub Conscious។ បើសិនជាក្នុងសង្គមមួយឬក៏នៅក្នុងក្រុមគ្រួសារមួយ ដែលសមាជិកគ្រូសារម្នាក់ៗជាមនុស្ស ដែលបាតសង្គមនោះថាមពលរបស់វានឹងជះដល់ សតិប្រាជ្ញារបស់ក្មេងនោះនៅពេលកើតមកជាមិនខាន។ ដើម្បីផ្លាស់ប្តូរវាបានគេត្រូវការអបរំរៀនសូត្រជាពិសេសចិត្តវិទញយា។



0 comments:

Post a Comment