Monday, March 17, 2014

តើ Task Manager សំខាន់ណាស់​មែនទេ​? ហើយ​ Task Manager អាចធ្វើ​អ្វី​បាន​​ខ្លះ​​ទៅ? ​ស្ទើតែ​គ្រប់​មេរោគ​ទៅហើយ​ នៅ​ពេល​វា​​ជ្រាត​ចូល​​ក្នុង​​កុំព្យូទ័រ ​វាតែង​តែ​បិទ​ Task Manager មិនអោយ​បើកបាន​។ ប៉ុន្តែយើង​ត្រូវ​តែ​រក​វិញ​ដោះ​ស្រាយ​ ព្រោះ​ Task Manager នេះ​​អាច​បិទ​នៅកម្មវិធី​​ណា​ដែល​គាំ​បានយ៉ាងលឿន ហើយ​​អ្វី​​ដែល​សំខាន់​នោះ គឺ​យើង​អាច​បិទ​ Processes ឬក៏ Service​មិនអោយ​ដំណើរ​ការ​ ជាពិសេស​ Processes មេរោគ។​
ប៉ុន្តែអត្ថបទ​នេះ​​ ​អាច​ជួយ​លោកអ្នក​ក្នុងការដោះស្រាយ​បញ្ហា​ខាងលើបាន​ សូម​អនុវត្ត​តាម​វិធី​ខាងក្រោម​​ដើម្បី ​អាច​បើក Task Manager បាន (គ្រប់ Window: Window xp/7/8)៖

១. ចូលទៅកាន់Run ដោយចុច​ Start => Run ឬក៏ Window key+R key វាយ​ពាក្យ gpedit.msc រួចហើយចុច OK

២. ចូល​ទៅ​កាន់​ទីតាំ Folder: User Configuration/​Administrative Templates/​System/​Ctrl+Alt+Delete Option

៣. ចុច​ពីរដងលើ Remove Task Manager នៅផ្នែកខាងស្តាំ
15-Dec-2013 19-16-08
 
៤. ចុចលើបូតុង Disabled រួច ចុច Ok
សូមសាកល្បង Task Manager ប្រសិនបើ​មិន​អាច​បើបាន​ សូមធ្វើការ​ Restart ម៉ាស៊ីន​​កុំព្យូទ័រ​​សិន ។ សូមអរគុណ​ចំពោះ​ការចូល​មក​ទំព័រ​នេះ!

Tuesday, March 11, 2014



ជារៀងរាល់ថ្ងៃមានសិស្សក្បាលខូចមួយចំនួនដែលនៅម៉ោងរៀន

តែងតែលួចដេកដែលធ្វើអោយប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។

ហេតុនេះសូបបងប្អូន និង សិស្សានុសិស្សទាំងអស់គ្នាកុំយកតំរាប់តាមគាត់នេះ។




Sunday, February 23, 2014

កាលពីថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ​ ២០១៣ នៅសាលាបច្ចេកទេស ដុនបូស្កូ បានស្វាគមន៏
ម្ចាស់ជំនួយសាលាដោយបានធ្វើកាកាត់ខ្សែរ
បូរ SAWASDEE FOUNDនៅល្ងាចម៉ោង
ប្រហែល ៥:៣០ នាទី  ដោយមានការទទួល
ស្វាគមន៏យ៉ាងច្រើនពីសិស្សសាលាបច្ចេកទេស
ដុនបូស្កូ និងលោកគ្រូ អ្នកគ្រូនិងមានការជូន
បាច់ផ្កា ដល់ម្ចាស់ជំនួយនៅវេលានោះផងដែរ។
ក្រៅពីនោះសាលាក៏បានប្រគល់បន័សសើរដល់
ម្ចាស់ជំនួយ ដោយលោកឪពុក សំណាងផ្ទាល់
តែម្តង។

ការរចនារូបរាងរបស់គេហទំព័រ គឺជាផ្នែកមួយ ដែលធ្វើឲ្យអ្នកទស្សនា មានការចាប់អារម្មណ៍ផងដែរ។ទន្នឹមនឹងនេះ Font ក៏ជាផ្នែកមួយសំរាប់លំអគេហទំព័រផងដែរ។ចុះប្រសិនបើអ្នកបង្កើត គេហទំព័រ
បានជ្រើសរើស Font ដែលអ្នកមិនសូវពេញចិត្តនោះ តើអ្នកអាចធ្វើការផ្លាស់ប្តូរវាបានដែររឺទេ?
ដូច្នេះក្នុងអត្ថបទនេះ អាយធីកូនខ្មែរសូមលើកយកពីរបៀបផ្លាស់ប្តូវ Font នៅលើគេហទំព័រ ទៅតាមចំនង់ចំនូលចិត្តរបស់អ្នក។
ជំហានទី ១៖
តំឡើង Font Changer ពី Google Web Store ចុចត្រង់នេះ
បន្ទាប់ពីតំឡើងរួចអ្នកនឹងឃើញ Font Changer នៅលើ Toolbar
ជំហានទី ២៖
អ្នកអាច​ Click លើរូប Icon វាសំរាប់លាក់ រឺលុបវាចោលពី Browser
ជំហានទី ៣៖
ចុច Mouse ស្តាំលើរូប Icon វាដើម្បីធ្វើការផ្លាស់ប្តូរ
ជំហានទី ៤៖
ជ្រើសរើសយក Global Settings ដើម្បីឲ្យវាធ្វើការផ្លាស់ប្តូរគ្រប់គេហទំព័រដែលយើង Browse ទៅកាន់
បន្ទាប់មកអ្នកអាចផ្លាស់ប្តូវនូវពុម្ភអក្សរ ទំហំ កំរាស់ណាក៏បានទៅតាមចំនង់ចំនូលចិត្តរបស់អ្នក។
អត្ថ​បទ​នេះ​និង​បង្ហាញ​អ្នក​ក្នុង​ការ​ប្រើ​ប្រាស់ Action នៅ​ក្នុង​កម្ម​វិធី Adobe Photoshop។ វា​មាន​ភាព​ងាយ​ស្រួល​ហើយ​លឿន ដោយ​គ្រាន់​តែ​ទាញ​យក Action ហើយអនុវត្តន៏នូវជំហានខាងក្រោម៖

របៀបធ្វើ៖
១. បើក​កម្ម​វិធី photoshop ហើយ​អនុវត្តន៏​តាម​រូប​ខាង​ក្រោម៖


ចំណាំ៖ យើង​អាច​ចូល​ទៅ Window → Action ក៏​បាន

២. បន្ទាប់​មក Load យក Action ដែល​យើង​បាន​រក្សា​ទុក
៣. បើក​រូប​ភាព​ដែល​អ្នក​ចង់​អ្នក​ចង់​អនុវត្តន៏
. អនុវត្តន៏​ដូច​រូប​ខាង​ក្រោម​រួច​ជា​ស្រេច៖


ហើយ​យើង​និង​នាំ​យក Action ដែល​ល្អៗ​សំរាប់​អ្នក​នៅ​អត្ថ​បទ​ក្រោយៗ​ទៀត។


នៅថ្ងៃទី២៤ខែមករានេះសាលា បច្ចេកទេស ដុនបូស្កូ ខេត្តកែបបានធ្វើការចែកអាវទៅតាមពណ៍

ដែលមានពណ៍លឿង ពណ៍ក្រហម ពណ៍ផ្កាឈូក និង ពណ៍ខៀវ។ ហើយកម្មវិធីធំគឺ

នៅថ្ងៃទី៣១ខែមករាឆ្នាំ២០១៤នេះដែលបម្រូវអោយក្រុម

នីមួយៗធ្វើការប្រកួតគ្នាដើម្បីទទួលយកពានរង្វាន់។

ដែលកម្មវិធីនេះធ្វើតែមួយថ្ងៃទេ។ តែនៅពេលយប់ក៏

មានការប្រគុំតន្ត្រីពីក្រុមសិល្បៈដែលទើបនឹងបើកថ្មី។

 ដូច្នេះបើសិនមានប្រិយមិត្តចង់មកចូលទស្សនា ការប្រកួតកីឡានេះ

ក៏អាចមកលេងបាន បន្ទាប់ពីការប្រគុំតន្ត្រីក៏មានការរាំកំសាន្ដ

រហូតដល់ម៉ោង ១១យប់ផងដែរ។

សាលា បច្ចេកទេស ដុនបូស្កូ ខេត្តកែបមិនត្រឹមជាសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេ

តែក៏ជាសាលាដែលអោយយុវជនមានឪកាសចូលរួមការប្រកួតកីឡាទៀតផង។



កាលពីល្ងាចថ្ងៃទី ១៨ ​ខែកុម្ភះ ឆ្នាំ២០១៤
សាលាបច្ចេកទេសដុនបូស្កូបានធ្វើការប្រ
 កួតប្រជែង ប្រណាំក្បួនរវាងសិស្ស និងសិស្ស 
ដោយមានក្បួនចំនួន៥ដើម្បីប្រកួត។ ក្នុងនោះ
 ផងដែរក៏មានការសហការណ៏ពីលោកគ្រូអ្នក 
គ្រូនៅក្នុងសាលាផ្ទាល់ដើម្បីធ្វើក្បួនទាំងនោះឲ្យ
បានសម្រេចក្នុងរយះពេល២ថ្ងៃ។ការប្រណាំង 
នេះមានលក្ខណះជាធម្មតាដោយក្បួន១មានសមា 
ជិកចំនួន៨នាក់ ក្នុងនោះមានស្រី២នាក់ដើម្បីជួយចែវគ្នា។កម្មវិធីនេះមានរយះពេលប្រហែលជិត១ម៉ោង។
ដែលជាគំនិតរបស់លោកតា Max ជាជនជាតិបារាំង។