តើ Task Manager សំខាន់ណាស់មែនទេ? ហើយ Task Manager អាចធ្វើអ្វីបានខ្លះទៅ? ស្ទើតែគ្រប់មេរោគទៅហើយ នៅពេលវាជ្រាតចូលក្នុងកុំព្យូទ័រ វាតែងតែបិទ Task Manager មិនអោយបើកបាន។ ប៉ុន្តែយើងត្រូវតែរកវិញដោះស្រាយ ព្រោះ Task Manager នេះអាចបិទនៅកម្មវិធីណាដែលគាំបានយ៉ាងលឿន ហើយអ្វីដែលសំខាន់នោះ គឺយើងអាចបិទ Processes ឬក៏ Serviceមិនអោយដំណើរការ ជាពិសេស Processes មេរោគ។


ប៉ុន្តែអត្ថបទនេះ អាចជួយលោកអ្នកក្នុងការដោះស្រាយបញ្ហាខាងលើបាន សូមអនុវត្តតាមវិធីខាងក្រោមដើម្បី អាចបើក Task Manager បាន (គ្រប់ Window: Window xp/7/8)៖
១. ចូលទៅកាន់Run ដោយចុច Start => Run ឬក៏ Window key+R key វាយពាក្យ gpedit.msc រួចហើយចុច OK

២. ចូលទៅកាន់ទីតាំ Folder: User Configuration/Administrative Templates/System/Ctrl+Alt+Delete Option

៣. ចុចពីរដងលើ Remove Task Manager នៅផ្នែកខាងស្តាំ

៤. ចុចលើបូតុង Disabled រួច ចុច Ok

សូមសាកល្បង Task Manager ប្រសិនបើមិនអាចបើបាន សូមធ្វើការ Restart ម៉ាស៊ីនកុំព្យូទ័រសិន ។ សូមអរគុណចំពោះការចូលមកទំព័រនេះ!
0 comments:
Post a Comment