Teacher Diary គឺជាខ្សែភាពយន្តមួយដែលបង្ហាញអំពីគ្រូបង្រៀន ដែលមាន ការតស៊ូរក្នុងការបង្រៀន និងមានមនោសញ្ចេតនារវាងគ្រូនិង
សិស្ស ហើយនិងមានស្នេហាដែលកើតឡ់ងដោយមិនស្របទិសគ្នាជាដើម ក្នុងរឿងនេះក៏បានបង្ហាញអោយយើងចេះជ្រើសរើសផ្លូវគោលដៅនៃជីវិតនិងជ្រើសរើសដៃគួដែលមានគំនិតប្រហាក់ប្រហែលគ្នាឬដូចគ្នាទើបជីវិតប្រកបដោយសុភមង្គល។
- ឈ្មោះតួអង្គនិងអ្នកនិពន្ធរបស់ថៃដែលបានផលិតរឿងនេះ!ជីរ៉ា ម៉ាលីគោល (Jira Maligool)ឈិនឈូណានី (Chenchonnanee)សួនថូនសារ៉ាតូល (Soonthonsaratul)សួវីមុល ធិចាសួភីនាន (Suwimol Techasupinan)និង វានរួឌី ផុងស៊ីធីសាក់ (Wanruedee Pongsittisak) ដែលពួកគាត់ជាផលិតករ។លោក ថូសាភូល ធីបទីនកុំ (Thodsapol Thiptinkorn)សួផារ៉ាក់ នីងសានុន (Suparuek Ningsanon)សូផាណា ឆៅវីវ៉ាតកុល (Sopana Chaoviwatkol) និងលោកនីធីវ៉ាត់ ថារ៉ាថុន (Nithiwat Tharatorn)។
សាច់រឿង៖
សាច់រឿងនេះមានតាំងពីដើមរហូតដល់ចប់ដែលគ្រប់ឈុតឆាកទាំងអស់សុទ្ធតែមាន
សភាពត្រឡប់ទៅមុខទៅក្រោយដូចជាការស្រមើលស្រមៃ។
ដែលមានភាំពត្រឡប់ត្រឡិនស្មុគស្មាញ
ប៉ុន្តែដំណើររឿងមិនមានភាពស៊ាំញ៉ាំដែលធ្វើឱ្យអ្នកទស្សនាធុញទ្រាន់នោះឡើយ។ ពីមួយឈុតទៅមួយឈុតសាច់រឿងមានសភាពប្រទាក់ប្រទាញគ្នាទៅវិញទៅមកហើយធ្វើអោយរឿមានភាពរស់រវើក
។
ការសម្តែងរបស់តួនីមួយៗមើលទៅដូចជាលក្ខណៈចេញពីធម្មជាតិ
មិនមានភាពរអាក់រអួលត្រង់ណាដែលគួរឱ្យចាប់អារម្មណ៍នោះឡើយ។
ជាពិសេសត្រង់ឈុតដែលមានព្យុះមើលទៅដូចពិតជាក់ស្តែងមិនដូចការសម្តែងឬការច្នៃប្រឌិតបន្តិចសោះឡើយ។
សំណួរសួរថាតើប្រសិនជាឈុតត្រង់ព្យុះភ្លៀងណឹងមិនមែនជាការច្នៃប្រឌិតតើហេតុអ្វីទើបអាចថតឈុតនោះបាន? តើមុនថតគេដឹងថានឹងមានខ្យល់ព្យុះនៅយប់នេះឬមានភ្លៀងនៅយប់នេះដើម្បីធ្វើការរង់ចាំថតនៅពេលនោះមែនដែរទេ?
ទីកន្លែងគឺជាទីតាំងពិត ស្ថិតនៅក្នុងស្រុកថៃ ខេត្ត ឡាំ ពួន (Lamphun Province) ភាគខាងជើងនៃប្រទេសថៃ។ លើសពីនេះទៀតនោះគឹចំនុនសំខាន់បំផុតនៃសាច់រឿង (climax)មើលទៅមានភាពសាមញ្ញ
ប៉ុន្តែក៏ជាចំនុចដ៏ពិសេសនៅក្នុងរឿងនេះ ដែលអ្នកនិពន្ធបានកំណត់ឱ្យតួអង្គទាំងពីរ
បានជួបគ្នា។ ហើយមុននិងឈានដល់តួទាំងពីរជួបគ្នា អ្នកនិពន្ធបានបង្កើតបញ្ហាជាច្រើនលើកច្រើនសារដែលធ្វើឱ្យអ្នកទស្សនាជ្រួលច្របល់និងអន្ទះអន្ទែងដោយសារអ្នកទស្សនាចង់ឱ្យតួអង្គទាំងពីរបានជួបគ្នា។ មានវីដេអូ!
0 comments:
Post a Comment