Sunday, February 23, 2014

កាលពីថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ​ ២០១៣ នៅសាលាបច្ចេកទេស ដុនបូស្កូ បានស្វាគមន៏
ម្ចាស់ជំនួយសាលាដោយបានធ្វើកាកាត់ខ្សែរ
បូរ SAWASDEE FOUNDនៅល្ងាចម៉ោង
ប្រហែល ៥:៣០ នាទី  ដោយមានការទទួល
ស្វាគមន៏យ៉ាងច្រើនពីសិស្សសាលាបច្ចេកទេស
ដុនបូស្កូ និងលោកគ្រូ អ្នកគ្រូនិងមានការជូន
បាច់ផ្កា ដល់ម្ចាស់ជំនួយនៅវេលានោះផងដែរ។
ក្រៅពីនោះសាលាក៏បានប្រគល់បន័សសើរដល់
ម្ចាស់ជំនួយ ដោយលោកឪពុក សំណាងផ្ទាល់
តែម្តង។

ការរចនារូបរាងរបស់គេហទំព័រ គឺជាផ្នែកមួយ ដែលធ្វើឲ្យអ្នកទស្សនា មានការចាប់អារម្មណ៍ផងដែរ។ទន្នឹមនឹងនេះ Font ក៏ជាផ្នែកមួយសំរាប់លំអគេហទំព័រផងដែរ។ចុះប្រសិនបើអ្នកបង្កើត គេហទំព័រ
បានជ្រើសរើស Font ដែលអ្នកមិនសូវពេញចិត្តនោះ តើអ្នកអាចធ្វើការផ្លាស់ប្តូរវាបានដែររឺទេ?
ដូច្នេះក្នុងអត្ថបទនេះ អាយធីកូនខ្មែរសូមលើកយកពីរបៀបផ្លាស់ប្តូវ Font នៅលើគេហទំព័រ ទៅតាមចំនង់ចំនូលចិត្តរបស់អ្នក។
ជំហានទី ១៖
តំឡើង Font Changer ពី Google Web Store ចុចត្រង់នេះ
បន្ទាប់ពីតំឡើងរួចអ្នកនឹងឃើញ Font Changer នៅលើ Toolbar
ជំហានទី ២៖
អ្នកអាច​ Click លើរូប Icon វាសំរាប់លាក់ រឺលុបវាចោលពី Browser
ជំហានទី ៣៖
ចុច Mouse ស្តាំលើរូប Icon វាដើម្បីធ្វើការផ្លាស់ប្តូរ
ជំហានទី ៤៖
ជ្រើសរើសយក Global Settings ដើម្បីឲ្យវាធ្វើការផ្លាស់ប្តូរគ្រប់គេហទំព័រដែលយើង Browse ទៅកាន់
បន្ទាប់មកអ្នកអាចផ្លាស់ប្តូវនូវពុម្ភអក្សរ ទំហំ កំរាស់ណាក៏បានទៅតាមចំនង់ចំនូលចិត្តរបស់អ្នក។
អត្ថ​បទ​នេះ​និង​បង្ហាញ​អ្នក​ក្នុង​ការ​ប្រើ​ប្រាស់ Action នៅ​ក្នុង​កម្ម​វិធី Adobe Photoshop។ វា​មាន​ភាព​ងាយ​ស្រួល​ហើយ​លឿន ដោយ​គ្រាន់​តែ​ទាញ​យក Action ហើយអនុវត្តន៏នូវជំហានខាងក្រោម៖

របៀបធ្វើ៖
១. បើក​កម្ម​វិធី photoshop ហើយ​អនុវត្តន៏​តាម​រូប​ខាង​ក្រោម៖


ចំណាំ៖ យើង​អាច​ចូល​ទៅ Window → Action ក៏​បាន

២. បន្ទាប់​មក Load យក Action ដែល​យើង​បាន​រក្សា​ទុក
៣. បើក​រូប​ភាព​ដែល​អ្នក​ចង់​អ្នក​ចង់​អនុវត្តន៏
. អនុវត្តន៏​ដូច​រូប​ខាង​ក្រោម​រួច​ជា​ស្រេច៖


ហើយ​យើង​និង​នាំ​យក Action ដែល​ល្អៗ​សំរាប់​អ្នក​នៅ​អត្ថ​បទ​ក្រោយៗ​ទៀត។


នៅថ្ងៃទី២៤ខែមករានេះសាលា បច្ចេកទេស ដុនបូស្កូ ខេត្តកែបបានធ្វើការចែកអាវទៅតាមពណ៍

ដែលមានពណ៍លឿង ពណ៍ក្រហម ពណ៍ផ្កាឈូក និង ពណ៍ខៀវ។ ហើយកម្មវិធីធំគឺ

នៅថ្ងៃទី៣១ខែមករាឆ្នាំ២០១៤នេះដែលបម្រូវអោយក្រុម

នីមួយៗធ្វើការប្រកួតគ្នាដើម្បីទទួលយកពានរង្វាន់។

ដែលកម្មវិធីនេះធ្វើតែមួយថ្ងៃទេ។ តែនៅពេលយប់ក៏

មានការប្រគុំតន្ត្រីពីក្រុមសិល្បៈដែលទើបនឹងបើកថ្មី។

 ដូច្នេះបើសិនមានប្រិយមិត្តចង់មកចូលទស្សនា ការប្រកួតកីឡានេះ

ក៏អាចមកលេងបាន បន្ទាប់ពីការប្រគុំតន្ត្រីក៏មានការរាំកំសាន្ដ

រហូតដល់ម៉ោង ១១យប់ផងដែរ។

សាលា បច្ចេកទេស ដុនបូស្កូ ខេត្តកែបមិនត្រឹមជាសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេ

តែក៏ជាសាលាដែលអោយយុវជនមានឪកាសចូលរួមការប្រកួតកីឡាទៀតផង។



កាលពីល្ងាចថ្ងៃទី ១៨ ​ខែកុម្ភះ ឆ្នាំ២០១៤
សាលាបច្ចេកទេសដុនបូស្កូបានធ្វើការប្រ
 កួតប្រជែង ប្រណាំក្បួនរវាងសិស្ស និងសិស្ស 
ដោយមានក្បួនចំនួន៥ដើម្បីប្រកួត។ ក្នុងនោះ
 ផងដែរក៏មានការសហការណ៏ពីលោកគ្រូអ្នក 
គ្រូនៅក្នុងសាលាផ្ទាល់ដើម្បីធ្វើក្បួនទាំងនោះឲ្យ
បានសម្រេចក្នុងរយះពេល២ថ្ងៃ។ការប្រណាំង 
នេះមានលក្ខណះជាធម្មតាដោយក្បួន១មានសមា 
ជិកចំនួន៨នាក់ ក្នុងនោះមានស្រី២នាក់ដើម្បីជួយចែវគ្នា។កម្មវិធីនេះមានរយះពេលប្រហែលជិត១ម៉ោង។
ដែលជាគំនិតរបស់លោកតា Max ជាជនជាតិបារាំង។




Tuesday, December 31, 2013



នៅថ្ងៃ សុក្រ ទី ២២ ខែ ធ្នូ ឆ្នាំ ២០១៣ សាលាបច្ចេកទេសដុនបូស្កូភ្នំពេញ បានប្រារព្ធពិធីបុណ្យណូអែល និង មានការប្រកួតបាល់ទាត់ ពានរង្វាន់ លោកឪពុកបូស្កូ ដែលមានការចូលរួមពីសាលានិង​ក្រុមហ៊ុននាៗ មាន៦ក្រុមដូជា៖
សាលាបច្ចេកទេសដុនបូស្កូកែប
សាលាដុនបូស្កូភ្នំពេញ
ក្រុម IPNC
ក្រុមហ៊ុនអាកាសចរភ្នំពេញ
ក្រុម V Traint
និង ក្រុមភ្នំពេញថ្មី
ហើយអ្នកដែលទទយលបានពានរង្វាន់នោះគឺ ក្រុមហ៊ុនអាកាសចរភ្នំពេញ

Tuesday, August 20, 2013



Canon Rebel T5i​ គឺ​ជា​កាមេរ៉ា​ដ៏​ទំនើប​ ដែល​មាន​លក្ខណ​ល្អ​ប្រសើរ​ជា​ច្រើន​សម្រាប់​អ្នក​និយម​ថត​រូប​អនុស្សាវរីយ៍។​ ជាមួយ​នឹង​រូបរាង​សាមញ្ញ​ ប៉ុន្តែ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ប្រើប្រាស់​ថត​យក​ទស្សនីយភាព​ដ៏​ស្រស់​ស្អាត។​ គុណភាព​រូបភាព​ដែល​មិន​គួរ​ឱ្យ​ជឿ​ និង​ការ​ថត​វីដេអូ​ក្នុង​កម្រិត​ Full HD ​ជាមួយ​នឹង​ទំហំ​នៃ​កាមេរ៉ា​ 18,0 megapixel CMOS (APS-C,) ​និង ​Canon’s superb DIGIC 5 Image Processor។​ លើស​ពី​នេះ​ទៀត​នោះ​គឺ​វា​មាន​អេក្រង់​មួយ​ មាន​ទំហំ​ ៣អ៊ីញ​ ប្រភេទ​ LCD Touchscreenសម្រាប់​មើល​រូបភាព​ដែល​យើង​បាន​ថត​ ហើយ​វា​ថែម​ទាំង​អាច​វិល​បាន​ទាំង​មុខ​និង​ ខាង​ក្រោយ៕
លក្ខណ​សម្បត្តិ​នៃ​ Canon Rebel T5i​
- ប្រភេទ​នៃ​កាមេរ៉ា DSLR
- មាន​អេក្រង់​ទំហំ 3-inch ប្រភេទ LCD (Active, Color, Backlit)
- កាមេរ៉ា​ទំហំ 18MP
- ប្រភេទ​នៃ​សេនស័រ​ CMOS
- ការ​ផ្ទុក​ដោយ​ Memory Card
- Flash: Internal, External (shoe)
- មាន​ USB 2.0
- មាន​ Wi-Fi
- ទម្ងន់​ 580 ក្រាម